ការចម្លងសូរសព្ទជាអក្សរឡាតាំងចេញពីសៀវភៅ "មគ្គុទ្ទេសក៍ បារាំង ខ្មែរ" ដែលរៀបរៀងដោយប៉ាង.ផេង វិស្វករ នៅសាលាជាតិនៃស.ក.អ.រ ក្រុងភ្នំពេញ និង អ្ស.ហ្វ សូណូលេត៍ អ្នកមានសញ្ញាប័ត្រ សាលាជាតិ នៃភាសាបូព៌ា ក្រុងប៉ារីស ។ ក្នុងសៀវភៅនេះដែរយើងក៏ឃើញមានស្នាមព្រះហស្តលេខារបស់ព្រះករុណា សម្ដេចឪ នរោត្តម សីហនុ ដែលធ្វើឲ្យយើងខ្ញុំជាកូនចៅទុកចិត្ត ហើយយកមកធ្វើជាឯកសារយោងក្នុងការសរសេរពាក្យខ្មែរទៅជាអក្សរឡាតាំង ។
ព្យញ្ជនៈ
ល.រ |
ព្យញ្ជនៈ |
អក្សរសព្ទជាឡាតាំង |
1 |
ក |
kâ |
2 |
ខ |
khâ |
3 |
គ |
ko |
4 |
ឃ |
kho |
5 |
ង |
ngo |
6 |
ច |
châ |
7 |
ឆ |
chhâ |
8 |
ជ |
cho |
9 |
ឈ |
chho |
10 |
ញ |
nho |
11 |
ដ |
dâ |
12 |
ឋ |
thâ |
13 |
ឌ |
do |
14 |
ឍ |
tho |
15 |
ណ |
nâ |
16 |
ត |
tâ |
17 |
ថ |
thâ |
18 |
ទ |
to |
19 |
ធ |
tho |
20 |
ន |
no |
21 |
ប |
bâ |
| ប្រ | prâ |
22 |
ផ |
phâ |
23 |
ព |
po |
| ព្រ | pro
|
24 |
ភ |
pho |
25 |
ម |
mo |
26 |
យ |
yo |
27 |
រ |
ro |
28 |
ល |
lo |
29 |
វ |
vo |
30 |
ស |
sâ |
31 |
ហ |
hâ |
32 |
ឡ |
lâ |
33 |
អ |
â |
ស្រៈនិស្ស័យ
ពួក "អ" (â)
|
ស្រៈនិស្ស័យ |
អក្សរសព្ទជាឡាតាំង |
អា |
a |
អិ |
e |
អី |
èï |
អឹ |
œ |
អឺ |
eu |
អុ |
ó |
អូ |
au |
អួ |
uo |
អើ |
ae |
អឿ |
ùe |
អៀ |
îe |
អេ |
ế |
អែ |
ê |
អៃ |
ăï |
អោ |
ao |
អៅ |
aw |
អុំ |
óm |
អំ |
ấm |
អាំ |
ăm |
អះ |
ăh' |
អុះ |
óh' |
អេះ |
ếh' |
អោះ |
âoh' |
|
ពួក "អ៊" (o)
|
ស្រៈនិស្ស័យ |
អក្សរសព្ទជាឡាតាំង |
អ៊ា |
ea |
អ៊ិ |
í |
អ៊ី |
i |
អ៊ឹ |
ú |
អ៊ឺ |
ù |
អ៊ុ |
oú |
អ៊ូ |
ou |
អ៊ួ |
uo |
អ៊ើ |
eu |
អ៊ឿ |
ùe |
អ៊ៀ |
îe |
អ៊េ |
é |
អ៊ែ |
è |
អ៊ៃ |
éï |
អ៊ោ |
ô |
អ៊ៅ |
ow |
អ៊ុំ |
oúm |
អ៊ំ |
om |
អ៊ាំ |
óăm |
អ៊ះ |
éăh' |
អ៊ុះ |
oúh' |
អ៊េះ |
íh' |
អ៊ោះ |
ôh' |
|
ស្រៈពេញតួ
ល.រ |
ស្រៈពេញតួ |
អក្សរសព្ទជាឡាតាំង |
ឧទាហរណ៍ |
1 |
ឥ |
អិ (e) អ៊ិ (í) អី (èï) |
ឥន្ទ(en) ឥសូរ(í sau) ឥឡូវ(èïlauv) |
2 |
ឦ |
អី (èï) អ៊ី (i) |
ឦសូរ(èï sau) ឦសាន(i san) |
3 |
ឧ |
អុ (ó) អ៊ុ (oú) |
ឧក្រិដ្ឋ(ó kred) ឧណ្ហ(oún) |
4 |
ឩ |
ŭ |
|
5 |
ឪ |
អូវ (au) |
ឪឡឹក(auvlœk) |
6 |
ឰ |
អៃ (ăï) |
ឰដ៏(ăïdâ) |
7 |
ឫ |
rŏú (រឹ) |
ឫក(rúk) |
8 |
ឬ |
rù (រឺ) |
|
9 |
ឭ |
លឹ (lú) |
រឭក (rolúk) |
10 |
ឮ |
លឺ (lù) |
ឮជ័យ (lùchéy) |
11 |
ឯ |
អែ (ê) អេ (ế) |
ឯង (êng) ឯវំ (ếvâng) |
12 |
ឱ |
អោ (ao) |
ឱកាស (aokas) |
13 |
ឲ |
អោ (ao) |
ឲ្យ (aoy) |
14 |
ឳ |
âu |
|
សម្គាល់៖
- យើងទម្លាប់សរសេរដោយជម្រុះចោលសក់លើរបស់អក្សរឡាតាំង នេះទំនងមកពីអ្នកវាយបញ្ចូលពាក្យឡាតាំងពិបាកក្នុងការប្រើក្ដារចុចបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ ឬមានបំណងរក្សាវាឲ្យមានលក្ខណៈសាមញ្ញ។ "សុវណ្ណ" ឡាតាំងសរសេរជា "sóvănn" សម្រួលមកត្រឹម "sovann" ហើយក៏ប្រើវាជាភាសាអង់គ្លេសផងដែរ ។
- ប្រើអក្សរ "V" សម្រាប់ "វ" ។ កន្លងមកឃើញថា មានការប្រើ "W" តំណាងឲ្យ "វ" ក្នុងពាក្យ "វត្ត" ដែលសរសេរជា "Watt" ដែលតាមគំរូនេះយើងគួរសរសេរថា "Vóătt" វិញទើបត្រឹមត្រូវជាង។
- ទម្លាប់ទោះខុស ឬត្រូវ ដល់ពេលប្រើយូរៗទៅ នឹងក្លាយជាត្រូវ Angkor Wat យើងពុំអាចលើកយកមកពិភាក្សារកខុសត្រូវអ្វីឡើយ សូមគិតថានេះជាឈ្មោះ អង្គរវត្ត ជាភាសាអង់គ្លេស ដែលពុំមានអ្វីទាក់ទងនឹងសរសេរខ្មែរជាឡាតាំងឡើយ។
- យើងទម្លាប់សរសេរ ក្រចេះ(Kratie) បាត់ដំបង(Battambang) អូរឫស្សី (Orussey) ជាច្រើនឆ្នាំមកហើយ ប៉ុន្តែបើតម្រូវតាមក្បួនក្នុងទំព័រនេះ យើងគួរសរសេរជា ក្រចេះ(Krâchếh' ~ Kracheh) បាត់ដំបង(Băt Dấmbâng ~ Bat Dambang) អូរឫស្សី (Aurússèï ~ Aurussei)។ ជារួម បើយើងសន្មតថាប្រើទំព័រនេះជាក្បួន យើងត្រូវតែ សរសេរ បាត់ដំបង(Bat Dambang) ហើយនឹងមិនសរសេរថា បាត់ដំបង(Battambang) ទេ ពីព្រោះវាពុំត្រូវតាមការកំណត់ក្នុងទំព័រនេះ។ គ្មានអ្វីខុស គ្មានអ្វីត្រូវឲ្យប្រាកដទេ គឺអាស្រ័យលើការកំណត់អ្វីជាមូលដ្ឋានប៉ុណ្ណោះ។ យើងក៏ពុំចង់រក្សាទុកករណីលើកលែងច្រើនពេកដែរ។
- ប្រើអក្សរ "Y" សម្រាប់តែអក្សរ "យ" ប៉ុណ្ណោះ ។ "ស្រី" កុំសរសេរជា "Srey" គួរសរសេរជា "Srèï" ឬ "Srei" វិញ។
- សញ្ញាបន្តក់។ កាន់(kăn) ណាស់(năs) ពាក់(péăk) ថ្នាក់(thnăk) ខ្លាញ់(khlănh) បាញ់(bănh) សក់(sấk) កត់(kất)របស់(robấs) ចង់(chấng) កញ្ចក់(kănhchấk) ត្រីរ៉ស់(trèï rấs) ប្រអប់(brâấb)។ ពត់ សរសេរដូច ពុត(póut)។
- អ៊ាំង ដូចជា រនាំង(ronéăng)
ឧទាហរណ៍៖
- អរគុណ
- ការងារ(kar ngear)
- សិន(sen) មិន(mín)
- ស្រី(srèï)ស្រ្តី(strèï) ពីរ(pir)
- សឹង(soeng) នឹង(núng)
- សឺ(seu) គឺ(kù)
- ហុងកុង(hóngkóng) គុណ(koún) ទុក(toúk)
- កូ(kau) គូ(kou)
- ស្រួល(sruol) ជួយ(chuoy)
- ឡើង(laeng) យើង(yeung)
- ល្បឿន(lbùen) គ្រឿង(krùeng)
- សៀវភៅ(sîevphow)ទៀត(tîet)
- ចេញ(chếnh) មេគុណ(mékoún)
- ដែល(dêl) ជែង(chèng)
- ដៃ(dăï) វៃ(véï)
- ស្រោម(sraom) លោក(lôk) រោគ(rôk)
- កៅ(kaw) ពៅ(pow)
- ខ្ញុំ(khnhóm) កុំ(kóm)ប្រជុំ(prâchoúm)បង្គំ(bấng koúm)
- កំហាក(kấmhak) រំខាន(romkhan)
- ចាំ(chăm) តាំង(tăng) ទាំង(téăng) óăm
- ខ្លះ(klăh') ព្រះ(préăh')
- ចំរុះ(chấmróh') ព្យុះ(pyoúh')
- ឆេះ(chhếh') នេះ(níh')
- ហោះ(hâoh') ឆ្ពោះ(chhpôh')
- ស្វា(sva) ល្វា(lvea)
- ឯង(êng) ឯកជន (êkchoú)
- ឲ្យ(aoy) ឱ្យ(aoy) អោយ(aoy)
- ក្រមា (krâma) កញ្ញា(kânhnha) ទាហាន(teahean)
|