សិក្ខាសាលាផែនទីតាកែវ

ក្រុមអ្នកស្ម័គ្រចិត្តដៅផែនទីហ្គូហ្គល់នៅកម្ពុជានឹងរៀបចំកម្មវិធីសិក្ខាសាលាពីរបៀបប្រើប្រាស់ និងរបៀបបន្ថែមទីតាំងនានាដូចជា ទីតាំងអាជីវកម្ម មន្ទីរពេទ្យ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន វត្តអារាម សាលារៀន សាកលវិទ្យាល័យ មណ្ឌលសុខភាព ព្រៃ បឹងបួរ ទន្លេ ព្រែក និងរម្មណីដ្ឋានទេសចរណ៍ជាច្រើន ។ 

បន្ទាប់ពីសិក្ខាសាលានេះ ក្រុមការងារនឹងវាយតម្លៃលទ្ធផលដែលអ្នកចូលរួូមបានដៅ ហើយយើងនឹងរៀបចំការប្រកួតប្រជែង អ្នកដៅបានច្រើនជាងគេនឹងទទួលរង្វាន់លើកទឹកចិត្តជាច្រើនរង្វាន់ ។ ចុះឈ្មោះប្រកួត

តើត្រូវមានអ្វីខ្លះដើម្បីចូលរួម?
លោកអ្នកមិនចាំបាច់មានអ្វីច្រើនទេ គឺគ្រាន់តែគណនី Gmail និង កុំព្យូទ័រផ្ទាល់ខ្លួន ។ (បញ្ជាក់ៈ ត្រូវចុះឈ្មោះប្រកួត ដើម្បី ទទួល បានរង្វាន់)

ឯកសារបង្រៀនៈ 

ចុះឈ្មោះចូលរួមកម្មវិធីៈ
លោកអ្នកអាចចូលកម្មវិធីនេះ ដោយសេរី និងឥតគិតថ្លៃ ព្រោះវាជាកម្មវិធីដែលរៀបចំលឡើងដោយក្រុមអ្នកស្ម័គ្រចិត្តដៅផែនទី កម្ពុជា ។ ចុះឈ្មោះដោយឥតគិតថ្លៃ

គ្មានអ្នកណាស្គាល់ទីតាំងខេត្តតាកែវជាយើងដែលជាប្រជាជននៅទីនេះទេ, ចឹងរួមគ្នាដៅទីតាំងទាំងនោះ រួមចំណែកក្នុងការ ជួយ សង្គមទាំងអស់គ្នា ។ 



ទីតាំងកម្មវិធី


Comments