តាមការទំនាក់ទំនង តាមរយះ Internet ក្នុងក្រុម អ្នកប្រើប្រាស់ Goolge នៅភ្នំពេញ លោក តូនី(Tony) ជាអ្នកជំនាញខាងបច្ចេកវិទ្យា នៅស្ថានទូតសហរដ្ឋអាមេរិច ភ្នំពេញ បានស្នើអោយមានការរៀបចំ បទបង្ហាញអំពីការដៅផែនទី ប្រទេសកម្ពុជា ជាមួយ Google Maps នៅស្ថានទូតសហរដ្ឋអាមេរិចភ្នំពេញ នៅថ្ងៃទី ២១ កញ្ញា ២០១២។ លោក តូនី(Tony) រួមជាមមួយក្រុមការងារស្ម័គ្រចិត្ត ក្រុម អ្នកប្រើប្រាស់ Goolge នៅភ្នំពេញ មានដូចជា លោក ឡុញ សាមឌី, លោក ហេង សុវណ្ណ,និង លោក ស៊ូសុវិជ្ជា បានធ្វើបទបង្ហាញអំពី ផែនទីហ្គូហ្គល (Google Maps) និង កម្មវិធីដៅផែនទីហ្គូហ្គល (Google Map Maker) អស់រយះពេលជិត ២ម៉ោង គឺចាប់ផ្តើម ពី ប៉ោង ១.០០ ដល់ ម៉ោង ២.៣០ រសៀល។ បទបង្ហាញនេះមាន អ្នកចូលរួម ពី សិស្ស និស្សិត និង បុក្គលិក ពីស្ថាប័ន ឯកជន នារនារ សរុបប្រមាណ ៤០នាក់។ |
ព័ត៌មាន >