ដាក់ឈ្មោះឲ្យទីកន្លែងទៅតាមដែលគេធ្លាប់ស្គាល់ក្នុងពិភពជាក់ស្ដែង ។ ឈ្មោះត្រឹមត្រូវធានាថាទីកន្លែងនោះអាចស្វែងរកឃើញយ៉ាងងាយ ហើយត្រូវបានដាក់ស្លាកសម្គាល់យ៉ាងត្រឹមត្រូវនៅលើផែនទី ។
អ្នកក៏អាចបញ្ជាក់ប្រភេទ Type និងភាសា Language របស់ឈ្មោះនោះ ដើម្បីលម្អិតហើយធានាថាវាអាចដាក់បង្ហាញត្រឹមត្រូវនៅលើផែនទី ។
សណ្ឋានពុំមែនពាណិជ្ជកម្មទាំងឡាយ ដូចជា ឧទ្យាន សួនច្បារ ស្រះ ជាដើម អាចគ្មានឈ្មោះជាក់លាក់ ហើយអាចទុកចោលគ្មានឈ្មោះ ។ សម្រាប់បណ្ដាសណ្ឋានពាណិជ្ជកម្ម និងជំនួយ ត្រូវតែផ្តល់ឈ្មោះ ។
និយាមសន្មតឈ្មោះ
អក្សរធំតូច៖ បើភាសាប្រើសរសេរឈ្មោះនោះមានបែងចែកអក្សរធំ អក្សរតូច ។ តួអក្សរទីមួយរបស់ពាក្យនីមួយៗគួរត្រូវសរសេរជាអក្សរធំ ។ ក្នុងករណីរក្សាសិទ្ធិ សូមបន្ថែមឈ្មោះទៅតាមដូចដែលដាក់លើស្ថានបណ្ដាញរបស់កន្លែងនោះ ។
ឧទាហរណ៍៖
- MCDONALD'S (English, ពុំត្រឹមត្រូវ)
- mcdonalds (English, ពុំត្រឹមត្រូវ)
- McDonald's (English, ត្រឹមត្រូវ)
- Maulin De La Galette (French, ពុំត្រឹមត្រូវ)
- Maulin de la Galette (French, ត្រឹមត្រូវ)
ឈ្មោះផ្ទាល់ខ្លួន៖ ជៀសវាងប្រើឈ្មោះផ្ទាល់ខ្លួន ឬឯកជន លើកលែងតែឈ្មោះ កន្លែងជំនួញនោះយកឈ្មោះតាមបុគ្គល ។ ហើយសូមកុំបន្ថែមព័ត៌មានលម្អិត ឬទំនាក់ទំនងក្នុងវាលឈ្មោះនោះ ពីព្រោះវាអាចត្រូវបានចាត់ទុកថា ពុំទាក់ទងគ្នា ហើយរំខាន ។
ឧទាហរណ៍៖
- Daisy’s Coffee day, 000-111-1234 (ពុំត្រឹមត្រូវ)
- ផ្ទះបងណេ (ពុំត្រឹមត្រូវ)
- ស្រុកកំណើតខ្ញុំ (ពុំត្រឹមត្រូវ)
- Cafe Coffee Day (ត្រឹមត្រូវ)
- កាហ្វេចិនខ្មៅ (ត្រឹមត្រូវ)
- កាហ្វេចិនខ្មៅ នៅក្រុងបានលុង (ពុំត្រឹមត្រូវ)
តួអក្សរពិសេស៖ កុំប្រើបណ្ដាតួអក្សរពិសេស (ឧ.ដូចជា
#@%^$*) លើកលែងតែតួអក្សរពិសេសទាំងនោះបានរួមបញ្ចូលក្នុងឈ្មោះជាផ្លូវការ ។ ហើយសូមកុំប្រើវណ្ណយុត្តិ ឬអក្សរពុម្ពគ្មានស្តង់ដារផ្សេងៗ
ឧទាហរណ៍៖
- Wendys (ពុំត្រឹមត្រូវ)
- Wendy’s (ត្រឹមត្រូវ)
ព័ត៌មានឥតទាក់ទង/លើស/រៀបរាប់៖
ពាក្យគន្លឹះពុំទាក់ទង, អាសយដ្ឋាន, ឬ ការពិពណ៌នាច្រើនហួស ពុំគួរមានក្នុងឈ្មោះឡើយ ។ លេខទូរស័ព្ទ ឬ អាសយដ្ឋានស្ថានបណ្ដាញ URL អាចបង្ហាញក្នុងឈ្មោះបានលុះត្រាតែវាជាផ្នែកមួយនៃឈ្មោះកន្លែងជំនួញខ្លួន ។ លេខរៀងហាងពុំគួរដាក់បញ្ចូលក្នុងឈ្មោះឡើយ ។
ឧទាហរណ៍៖
- Stanford Court Hotel - Luxury (ពុំត្រឹមត្រូវ)
- Stanford Court Hotel (ត្រឹមត្រូវ)
- Biggby Coffee Store 859 (ពុំត្រឹមត្រូវ)
- Biggby Coffee (ត្រឹមត្រូវ)
- Starbucks 102 Pike street (ពុំត្រឹមត្រូវ)
- Starbucks (ត្រឹមត្រូវ)
ឈ្មោះចំណតរថយន្ត៖ ផ្តល់ឈ្មោះតែពេលចំណតរថយន្តមានឈ្មោះជាក់លាក់ ។ បើអ្នកមិនច្បាស់ទេ សូមទុកវាជាគ្មានឈ្មោះ ។
បើចំណតរថយន្តជាកម្មសិទ្ធិរបស់កន្លែងជំនួញណាមួយជាក់លាក់ ប៉ុន្តែស្ថិតនៅក្រៅបរិវេណខ្លួន អ្នកអាចដាក់ឈ្មោះចំណតរថយន្តនោះដោយប្រើឈ្មោះកន្លែងជំនួញនោះ ទោះយ៉ាងនេះក្តីបើចំណតរថយន្តស្ថិតក្នុងបរិវេណកន្លែងជំនួញនោះ អ្នកអាចទុកវាគ្មានឈ្មោះបាន ។
ឈ្មោះច្រើន៖
បើកន្លែងនោះបានស្គាល់ថាមានឈ្មោះច្រើនជាងមួយ អ្នកអាចបញ្ចូលឈ្មោះទាំងនោះ ដោយគ្រាន់តែចុងប៊ូតុង បន្ថែមឈ្មោះផ្សេងទៀត Add more names ។
ឈ្មោះបន្ថែមផ្សេងៗដែលបានបញ្ចូលសុទ្ធតែអាចស្វែងរកលើផែនទីបាន ។ ដើម្បីលុបឈ្មោះមួយចេញសូមចុច ។
ប្រភេទឈ្មោះ៖
លោកអ្នកអាចកំណត់ប្រភេទផ្សេងៗរបស់ឈ្មោះ ។ ជ្រើសប្រភេទត្រឹមត្រូវដើម្បីធានាឈ្មោះត្រឹមត្រូវជាងគេបង្ហាញលើផែនទី ។
- Primary: ចម្បង ឈ្មោះដែលបានស្គាល់ជាទូទៅ ។ ឧទាហរណ៍៖ "Angkor" ជា "English, type: Primary" ហើយ "អង្គរ" ជា
"Khmer, type: Primary" ។
-
- ប្រភេទចម្បងនេះមានតែមួយគត់សម្រាប់បណ្ដាឈ្មោះក្នុងភាសាតែមួយ ។
- ពេលសណ្ឋាននោះមានឈ្មោះច្រើនក្នុងភាសាតែមួយ ឬភាសាផ្សេងៗគ្នា ឈ្មោះដែលប្រសើរបំផុតត្រូវដាក់សម្គាល់ដោយប្រភេទជា Primary ។
- Official: ផ្លូវការ សំដៅលើឈ្មោះដែលបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាល ។ ឧទាហរណ៍ “Woolworths” ជាឈ្មោះ “English,
Primary” រីឯ “Woolworths Supermarkets” ជាឈ្មោះ “English, Official”
។ ក្នុងភាសាមួយត្រូវកំណត់ប្រភេទឈ្មោះជា ផ្លូវការ នេះតែមួយគត់ ។
- ប្រើប្រភេទនេះសម្រាប់ឈ្មោះដែលផ្លូវការក្នុងតំបន់ ប៉ុន្តែពុំមែន ចម្បង ។
- ជាទូទៅអនុវត្តសម្រាប់ឈ្មោះបន្ទាប់សម្រាប់សណ្ឋានមួយប៉ុណ្ណោះ (មានឈ្មោះច្រើន) ។
- Obscure: ស្រពេចស្រពិល សំដៅឈ្មោះប្រើពុំទូទៅ ដូចជាឈ្មោះប្រវត្តិសាស្ត្រ ឬការប្រកបផ្សេងគ្នាដែលមានប្រយោជន៍សម្រាប់បំណងស្វែងរក ។ បណ្ដាឈ្មោះក្រៅផ្លូវការ ឈ្មោះបកប្រែ ឬ ឈ្មោះប្រែតាមសូរសុទ្ធតែអាចសម្គាល់ជា Obscure ។
- ទង់សម្គាល់ភាពស្រពេចស្រពិលនេះពុំគួរត្រូវប្រើលើឈ្មោះផ្លូវការ ឬ ចម្បងឡើយ ។
- ឧទាហរណ៍៖ "Kracheh" អាចជាការសរសេរម៉្យាងទៀត Kratie "English, Obscure" ។ "ក្រុងព្រះសីហនុ" មានឈ្មោះចាស់ជា កំពង់សោម (Khmer, Obscure) ។
- Abbreviated: បំព្រួញ ឈ្មោះកាត់ក៏មានសារប្រយោជន៍សម្រាប់ស្វែងរក ឬកូដប្រៃសនីយ៍ ។ ឧទាហរណ៍៖ "KH" សម្រាប់ "Cambodia", "ភព" សម្រាប់ "ភ្នំពេញ" ។
- Local: មូលដ្ឋាន ឈ្មោះសរសេរជាអក្សរមូលដ្ឋានសម្រាប់សណ្ឋាន ឬទីតាំងក្នុងមូលដ្ឋាននោះ ។ ឧទាហរណ៍៖ ក្នុងប្រទេសកម្ពុជាយើងប្រើភាសាខ្មែរជាមូលដ្ឋាន ដូចនេះ "រតនៈគីរី" ជាឈ្មោះមូលដ្ឋាន និងចម្បងសម្រាប់ ខេត្តរតនៈគីរី "Khmer, type: Local" ។ ដើម្បីងាយស្រួលចាំ ពេលបំពេញឈ្មោះជាភាសាខ្មែរយើងត្រូវជ្រើសប្រភេទជា Primary និងLocal ព្រមគ្នា ពីព្រោះយើងចង់បង្ហាញឈ្មោះភាសាខ្មែរនោះនៅលើផែនទី ហើយសណ្ឋាននោះស្ថិតក្នុងផែនទីប្រទេសកម្ពុជា ដែលគេពុំប្រើ "English, type: Primary, Local" ក្នុងការឲ្យឈ្មោះក្នុងប្រទេសកម្ពុជាឡើយ ដោយសារតែភាសាអង់គ្លេសពុំមែនជាភាសាមូលដ្ឋានរបស់ប្រទេសកម្ពុជាយើង ។
ជ្រើសភាសាត្រឹមត្រូវ
ពេលអ្នកបញ្ចូលឈ្មោះជាអក្សរភាសាអ្វី អ្នកត្រូវជ្រើសយកភាសានោះ ។
ឧទាហរណ៍៖ "Cambodia" ជា "English, type: Primary" ហើយ "柬埔寨" ជា "Chinese, type: Primary" ចំណែកឯ "ព្រះរាជាណាចក្រកម្ពុជា" ជា "Khmer, type: Official"
អ្នកអាចកំណត់ភាសាលំនាំដើមសម្រាប់ការបញ្ចូលទិន្នន័យក្នុងម៉ឺនុយការកំណត់
Settings ។ យើងលើកទឹកចិត្តអ្នកដៅផែនទីទាំងឡាយបន្ថែមឈ្មោះជាច្រើនភាសាផ្លូវការទៅតាមដែលអាច ព្រោះការនេះអាចបន្ថែមតម្លៃដល់ព័ត៌មានផែនទី ហើយជួយឲ្យបង្ហាញឈ្មោះត្រឹមត្រូវស្របទៅតាមការកំណត់កម្មវិធីរុករក
(browser) នីមួយៗ ។
ឧទាហរណ៍៖ បើអ្នកបន្ថែមឈ្មោះរបស់សណ្ឋានជាភាសាបារាំង ហើយកំណត់ភាសាបានត្រឹមត្រូវ ឈ្មោះនោះនឹងបង្ហាញជាភាសាបារាំងដល់បណ្ដាអ្នកដែលបានកំណត់ភាសាលំនាំដើមរបស់កម្មវិធីរុករករបស់គេជាភាសាបារាំង ។
- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (Language:Khmer) និង 金边供水局 (Language:English) (ខុស)
- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (Language:Khmer) និង Phnom Penh Water Supply Authority(Language: English) (ត្រូវ)
ឈ្មោះប្ដូរសម្រាប់កន្លែងជំនួញមួយ
បើកន្លែងជំនួញមួយបានប្ដូរឈ្មោះខ្លួនទាំងស្រុង សូមកុំកែសម្រួលឈ្មោះនោះ ផ្ទុយមកវិញ៖
- បង្កើត ទីតាំងថ្មី ជាមួយឈ្មោះត្រឹមត្រូវ និងសេចក្ដីលម្អិត ។
- បិទ ទីតាំងដែលមាន (កន្លែងដែលមានឈ្មោះចាស់) ។
បើឈ្មោះខុសដោយបន្តិចបន្តួច អ្នកអាច កែសម្រួលឈ្មោះ ។ ឧទាហរណ៍៖
- កង់មាស (ខុស)
- កងមាស (ត្រូវ)
ឈ្មោះភាសាអង់គ្លេស៖
ឈ្មោះភាសាអង់គ្លេសពុំគួរបកប្រែពីភាសាខ្មែរឡើយ គឺត្រូវសរសេរតាមសូរពីភាសាខ្មែរ ដោយយកលំនាំតាមសំណេរខ្មែរជាឡាតាំង
ដោយគ្រាន់តែសម្រួលសក់លើចេញ ។ អាចយកតាមការបកប្រែបាន
តាមជាក់ស្តែងដែលបានកំណត់ដោយម្ចាស់ទីតាំង
ឬនៅលើស្ថានបណ្ដាញផ្លូវការរបស់ទីតាំងនោះ ។
- បានលុង > Banloúng (ឡាតាំង) > Banloung (អង់គ្លេស) (ត្រឹមត្រូវ)
- ផ្ទះសំណាក់ភ្នំមាស > Golden Mountain Guesthouse
(មានលើកស្លាកអង់គ្លេសបែបនេះ ឬ មានគេហទំព័រដែលបង្ហាញថា
ពាក្យនេះប្រើជាឈ្មោះភាសាអង់គ្លេសថាបែបនេះមែន) (ត្រឹមត្រូវ)
- ផ្ទះសំណាក់រីករាយ > Happy Guesthouse (ប្រែអង់គ្លេស) (នៅលើផ្លាកសរសេរថា Rik Reay Guesthouse) គឺត្រូវប្រើ "Rik Reay Guesthouse" ជា Primary សម្រាប់ភាសាអង់គ្លេស ។
- នៅលើស្លាក សរសេរថា "ផ្ទះសំណាក់រីករាយ" និង "Rik Riey Guesthouse" ពាក្យ "Riey" សរសេរខុសពីក្បួន សំណេរខ្មេរជាឡាតាំង ករណីនេះយើងគួរកំណត់ដូចខាងក្រោម៖
- ផ្ទះសំណាក់រីករាយ (Khmer, type: Primary, Local)
- Rik Reay Guesthouse (English, type: Primary)
- Rik Riey Guesthouse (English, type: Obscure) ពីព្រោះខុសក្បួនកំណត់
- ក្រចេះ ជាភាសាអង់គ្លេស នៅលើផែនទី ឬឯកសារផ្សេងៗ ឃើញថាអាចសរសេរជាអង់គ្លេសបានច្រើនបែប Kratie, Krache, Kraches, Kracheh ក្នុងករណីនេះយើងកំណត់យក៖
- ក្រចេះ (Khmer, type: Local, Primary)
- Kracheh (English, type: Primary)
- Kratie (English, type: Obscure)
- Krache (English, type: Obscure)
- Kraches (English, type: Obscure)
ឈ្មោះភាសាខ្មែរ៖
ចំពោះពាក្យដែលមិនប្រែ យើងគ្រាន់តែសម្រួលសូរ និងសំណេរខ្លះតាមលក្ខណៈខ្មែរដោយបង្កើតគោលទុកជាមូលដ្ឋានខ្លះ ។ យ៉ាងណាមិញ យើងសម្រួលដោយមិនប្រើសញ្ញា ហ្គ ហ្វ ហ្ស ដើម្បីសម្គាល់សម្លេង gue fe phe je che នោះទេ តែយើងប្រើ ក គ ផ ភ ស ស៊ ច ជ ជំនួសវិញ ។ ធ្វើយ៉ាងនេះ ដើម្បីចៀសវាងការបង្កើតពាក្យថ្មីបន្ថែមលើតារាងព្យញ្ជនៈខ្មែរ ដែលមានច្រើនលើសលុបណាស់ទៅហើយ ។
- Chicago សរសេរ ស៊ីកាកូ មិនសរសេរ ស៊ីកាហ្គោ ឬ ស៊ីកាគោ
- De Gaulle សរសេរ ដឹកូល មិនសរសេរ ដីហ្គោល ឬ ដីគោល
- Asie សរសេរ អាស៊ី មិនសរសេរ អាហ្ស៊ី
- Oxygène សរសេរ អុកស៊ីសែន មិនសរសេរ អុកស៊ីហ្សែន
- réflexe សរសេរ រេផ្លិច មិនសរសេរ រេហ្វ្លិច
វាយឈ្មោះភាសាខ្មែរ៖
ពេលវាយបញ្ចូលភាសាខ្មែរសូមញែកពាក្យដែលមានន័យនីមួយៗពីគ្នាដោយប្រើសញ្ញាគម្លាតមើលពុំឃើញ ដើម្បីសម្រួលដល់ម៉ាស៊ីនស្វែងរក ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការប្រើកម្មវិធីជំនួយពិនិត្យអក្ខរាវិរុទ្ឋរបស់កម្មវិធីរុករកផ្សេងៗ ដូចជាសម្រាប់កម្មវិធីរុករកកញ្ជ្រោងភ្លើង Firefox ។
-
វត្តឥសានរតនារាម (ខុស)
- វត្តឥសានរតនារាម (ត្រូវ) បានញែក វត្ត រតនា រាម ដោយគម្លាតមិនឃើញ
- វត្ត ឥសាន រតនា រាម (ខុស) បានប្រើគម្លាតមើលឃើញ
- សង្កាត់ឡាបានសៀក (គួរត្រូវប្រើ) សង្កាត់+ឡាបានសៀក
- សង្កាត់ ឡាបានសៀក (ពុំគួរដកឃ្លា)
ទម្លាប់ល្អ៖
- ទីតាំងមួយអាចមានឈ្មោះច្រើនក្នុងពហុភាសា ។
- សូមប្រាកដថាមានឈ្មោះ Primary តែមួយគត់ក្នុងភាសាតែមួយ ។
- ពេលអ្នកបន្ថែមឈ្មោះច្រើនដល់សណ្ឋានមួយ សូមប្រាកដថាមានឈ្មោះណាមួយបានកំណត់ប្រភេទជា Primary ក្នុងមួយភាសា ។
- កុំបន្ថែមព័ត៌មានផ្ទាល់ខ្លួនក្នុងវាលឈ្មោះ ។
- ពេលបន្ថែមឈ្មោះជាភាសាផ្សេងៗ សូមកុំបកប្រែឈ្មោះនោះ តែសូមប្រើត្រាប់សូរ ។
ឯកសារយោង៖
- http://goo.gl/Nv5Sk
- ក្រសួងអប់រំជាតិ សទ្ទានុក្រមខេមរយានកម្ម បារាំង-ខ្មែរ វិទ្យាស្ថានជាតិខេមរយានកម្ម ១៩៧៣
|
|